វ៉ាស៊ីនតោន ឌីស៊ី, ថ្ងៃពុធ ទី៩ មេសា ២០២៥
ក្នុងឱកាសបំពេញបេសកកម្មប្រជុំនៅអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប រួមជាមួយឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី អញ្ជើញចូលជួបសម្ដែងការគួរសមជាមួយឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសហរដ្ឋអាមេរិក នៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ៕